ជីវិតកាន់តែមានភាពងាយស្រួលជាមួយនឹងការរួមបញ្ចូលគ្នាតែមួយនៃការទូទាត់ប្រាក់តាមរយៈទូរស័ព្ទនិងកម្មវិធីធនាគារ

សូមបញ្ឈប់ នូវការចំណាយពេលវេលាក្នុងការផ្លាស់ប្តូររវាងកម្មវិធីជាច្រើននៅថ្ងៃនេះ ហើយរីករាយជាមួយនឹងភាពសាមញ្ញ ងាយស្រួល និងសុវត្ថិភាពជាមួយបាគង។

ស្វែងយល់បន្ថែម
ផ្ញើ/ទទួល ប្រាក់ពីកម្មវិធីណាមួយក៏បាន

អតិថិជនរបស់ធនាគារដែលបានចូលរួមទាំងអស់ឥឡូវនេះអាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើការស្គេន QR code វាយបញ្ចូលលេខទូរស័ព្ទ ឬគ្រាន់តែជ្រើសរើសពីបញ្ជីលេខទូរសព័្ទរបស់ពួកគេ។

សមាជិកធនាគារដែលងាយស្រួលបំផុត

​១. ជ្រើសរើសធនាគារណាមួយដែលនៅក្នុងបណ្តាញរបស់បាគងដើម្បីធ្វើជាដៃគូរបស់អ្នកសម្រាប់ការដាក់និងផ្ទេរប្រាក់។
២. ដាក់ប្រាក់យ៉ាងងាយស្រួលទៅក្នុងគណនីណាមួយដែលមាននៅក្នុងបណ្តាញធនាគារដែលចូលរួម។

ការស្នើសុំប្រាក់

បង្កើត QR code ផ្ទាល់ខ្លួនរបស់អ្នកសម្រាប់មិត្តភក្តិដើម្បីផ្ញើប្រាក់ឱ្យអ្នកដោយមិនចាំបាច់ចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកណាមួយនោះទេ។ ដោយគ្រាន់តែធ្វើការស្កេន និងបញ្ជាក់ប៉ុណ្ណោះ!

តាមដានប្រតិបត្តិការរបស់អ្នក

ត្រួតពិនិត្យមើលនូវការទូទាត់ប្រាក់ទាំងអស់ដែលនៅក្នុងបញ្ជីប្រវត្តិប្រតិបត្តិការដោយភាពងាយស្រួល។

បញ្ញើរហ័ស

ផ្ញើប្រាក់គ្រប់ពេលវេលា, គ្រប់ទីកន្លែងក្នុងរយៈពេលមួយនាទី

អតិថិជនរបស់ធនាគារដែលបានចូលរួមទាំងអស់ឥឡូវនេះអាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលដោយធ្វើការស្គេន QR code, វាយបញ្ចូលលេខទូរស័ព្ទ ឬគ្រាន់តែជ្រើសរើសពីបញ្ជីលេខទូរស័ព្ទរបស់ពួកគេ។

បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់ផ្ទេរជាមួយនឹងការពិពណ៌នា ឬគោលបំណងនៃប្រតិបត្តិការរបស់អ្នក បន្ទាប់មកចុចប៊ូតុងផ្ញើ។

ស្វែងយល់បន្ថែម
ទទួលប្រាក់

ទទួលការទូទាត់ប្រាក់របស់អ្នក

បង្កើត QR code ផ្ទាល់ខ្លួនរបស់អ្នកសម្រាប់មិត្តភក្តិដើម្បីផ្ញើប្រាក់ឱ្យអ្នកដោយមិនចាំបាច់ចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកណាមួយនោះទេ។ ដោយគ្រាន់តែធ្វើការស្កេន និងបញ្ជាក់ប៉ុណ្ណោះ!

លោកអ្នកក៏អាចប្រើលេខទូរស័ព្ទរបស់លោកអ្នកជាគណនីដើម្បីទទូលលុយពីមិត្តភក្តិនិងក្រុមគ្រួសាររបស់លោកអ្នក។

ស្វែងយល់បន្ថែម
ទិញទំនេញ

បង្កើតការទូទាត់ប្រាក់របស់អ្នកបានស្ទើរតែគ្រប់ទីកន្លែង

ស្វែងរកកន្លែងដ៏ពេញនិយម និងផលិតផលល្បីៗជាច្រើនដែលពួកយើងបានធ្វើការជ្រើសរើសនៅក្នុងរាជធានីភ្នំពេញ។

ទិញទំនិញបានលឿន និងមានសុវត្ថិភាពជាងមុនសម្រាប់អ្វីដែលអ្នកចូលចិត្ត។

ស្វែងរកបន្ថែម

ទាញយកកម្មវិធីបាគង

កម្មវិធីបាគងអាចប្រើបានទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង IOS។

ទាញយកតំណភ្ជាប់សម្រាប់ Google Play និង App Store។

Google play App store

ទាញយកឯកសារសន្ធានកម្ម KHQR

KHQR គឺជាការទូទាត់តាម QR កូដ មួយដែលរួមបញ្ចូលគ្នានូវការទូទាត់ជាច្រើនចូលទៅក្នុងQRតែមួយ

ប្រសិនបើអ្នកចង់ធ្វើការអភិវឌ្ឍន៏ សូមទាញយកឯកសារខាងក្រោមនេះ!

ឯកសារណែនាំ ឯកសារដំណើរការgit សន្ធានកម្ម        SDK

វិធីដ៏ងាយស្រួលនិងឆាប់រហ័សដើម្បីចុះឈ្មោះ

  • ជ្រើសរើសធនាគារ
  • បញ្ចូលលេខទូរស័ព្ទ
  • បញ្ចូលព័ត៌មាន
  • បង្កើតលេខកូដសម្ងាត់
  • បញ្ចូល Pin code
 

តើត្រូវធ្វើដូចម្តេចដើម្បីដាក់ប្រាក់ចូលគណនីបាគងរបស់អ្នក?

ចាប់ពីពេលនេះតទៅ លោកអ្នកអាចធ្វើការដាក់ប្រាក់ចូលទៅក្នុងគណនីបាគងរបស់អ្នកជាមួយធនាគារដែលជាសមាជិកបាគងដែលបានបង្ហាញដូចខាងក្រោម។

ជំនាញរបស់យើង

ពួកយើងនាំយកអ្វីៗគ្រប់យ៉ាងដាក់នៅកន្លែងតែមួយ

ប្រព័ន្ធទូទាត់ប្រាក់ជំនាន់ថ្មីផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកចូលរួមទាំងអស់នៅក្នុងស្ថានប្រព័ន្ធនៃការទូទាត់ (payment ecosystem)។ អតិថិជន ពាណិជ្ជករ រាជរដ្ឋាភិបាល និងប្រភេទសហគ្រាសនានា នឹងយល់ថាវាកាន់តែមានភាពងាយស្រួលនៅក្នុងការបង្កើត និងទទួលយកការទូទាត់ប្រាក់។

ការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាពពេញលេញ

ផ្អែកទៅលើបច្ចេកវិទ្យា Blockchain ដើម្បីជួយសម្រួលដល់ការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព។

ងាយស្រួលបំផុត

ជ្រើសរើសធនាគារណាមួយនៅក្នុងបណ្តាញរបស់បាគង ដើម្បីធ្វើជាដៃគូររបស់អ្នកសម្រាប់ការដាក់ប្រាក់។

អន្តរប្រតិបត្តិការ

យើងនាំមកនូវកម្មវិធីទូទាត់ប្រាក់ដើម្បី “ស្វែងយល់” ពីគ្នាទៅវិញទៅមក។

Way to success

Women in Tech – The Key of Success

ដៃគូធនាគាររបស់យើង

ដៃគូធនាគាររបស់យើង

Bakong គឺជាសេវាកម្មផ្ទេរប្រាក់ពីមួយទៅមួយដែលអាចប្រើបានសម្រាប់អតិថិជនរបស់ធនាគារចំនួន ២២ ដែលចូលរួមនៅក្នុងប្រទេសកម្ពុជា។

សំណួរចម្លើយ

ប្រព័ន្ធបាគងជាសេវាថ្មីមួយដែលអនុញ្ញាតឲ្យយើងធ្វើការទទួលនិងផ្ញើប្រាក់បានតាមរយៈ QR code ផ្ទាល់ខ្លួនឬលេខទូរស័ព្ទជាជាងប្រើគណនីធនាគារ។ លោកអ្នកអាចចុះឈ្មោះក្នុងប្រព័ន្ធបាគងបានដោយប្រើអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនឬលេខទូរស័ព្ទក្នុងស្រុក។

• ចំពោះបុគ្គល- វាមានភាពងាយស្រួល លឿននិងមានសុវត្ថិភាព។ ប្រព័ន្ធបាគងគឺជាការទូទាត់បែបថ្មីដែលអាចឲ្យអ្នកងាយស្រួលក្នុងការទទួលនិងផ្ទេរប្រាក់ទៅមិត្ត ក្រុមគ្រួសារនិងដៃគូរអាជីវកម្មរបស់អ្នកគ្រប់ទីកន្លែងនិងពេលវេលានៅកម្ពុជា។
• ចំពោះអាជីវកម្ម- ងាយស្រួលធ្វើការគ្រប់គ្រងការលក់តាមរយៈការទូទាត់បែប អេឡិចត្រូនិច។ ប្រព័ន្ធបាគងអនុញ្ញាតឲ្យអាជីវកម្មទទួលបាននូវបទពិសោធន៍ថ្មីក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់។ នេះជាវិធីទូទាត់ក្នុងយុគសម័យថ្មី។

ប្រព័ន្ធបាគងផ្តល់នូវសុវត្ថិភាពកម្រិតខ្ពស់និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា។
· ការចុះឈ្មោះជាមួយប្រព័ន្ធបាគង – អ្នកត្រូវបញ្ជាក់អត្តសញ្ញាណខ្លួនដោយប្រើអត្តសញ្ញាណប័ណ្ណជាតិ ឈ្មោះគណនីនិងលេខទូរស័ព្ទដែលបានដាក់ឲ្យទៅធនាគារ(អ្នកនឹងទទួលបានសារដើម្បីបញ្ជាក់)។ អត្តសញ្ញាណប័ណ្ណជាតិនិងលេខទូរស័ព្ទគ្រាន់តែសម្រាប់ធ្វើការភ្ជាប់ប៉ុណ្នោះ។
· ការផ្ញើប្រាក់តាមប្រព័ន្ធបាគង – អ្នកអាចធ្វើការផ្ញើប្រាក់បានតាមរយៈ QR code ផ្ទាល់ខ្លួនឬលេខទូរស័ព្ទដោយមិនបាច់ប្រើគណនីធនាគារ។
· សុវត្ថិភាព – បាគងបានប្រើបច្ចេកវិទ្យា Blockchain ដែលជាបច្ចេកវិទ្យាចុងក្រោយហើយមានសុវត្ថិភាពខ្លាំងបំផុត ដូច្នេះពត៌មានរបស់អ្នកត្រូវបានរក្សាទុកដោយរារាំងមិនឲ្យមានការលួចចូលបាន។

អ្នកអាចទាញយកកម្មវិធីបាគងបានពី Appstore ឬ Playstore និងធ្វើតាមការណែនាំងាយៗឬអ្នកអាចទៅជួបជាមួយសមាជិកបាគងឬគ្រឹះស្ថានហិរញ្ញវត្ថុដែលនៅជិតអ្នក។

ការចុះឈ្មោះប្រព័ន្ធបាគងមានល័ក្ខខ័ណ្ឌដូចខាងក្រោម:
· គណនីមួយអាចធ្វើការចុះឈ្មោះបានជាមួយអត្តសញ្ញាណប័ណ្ណជាតិនិងលេខទូរស័ព្ទ។
· គណនីមួយអាចប្រើបានជាមួយតែលេខទូរស័ព្ទមួយតែប៉ុណ្នោះ។
· មានតែគណនីបុគ្គលជាប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិកទេដែលអាចចុះឈ្មោះបានជាមួយប្រព័ន្ធបាគង។
· គណនីបញ្ញើមានកាលកំណត់និងថេរមិនអាចចុះបញ្ជីសម្រាប់ប្រព័ន្ធបាគងបានទេ។
· អ្នកនឹងទទួលបានសារដើម្បីបញ្ជាក់ប្រសិនបើអ្នកចុះឈ្មោះប្រព័ន្ធបាគងជាមួយនឹងលេខទូរស័ព្ទ។
· អត្តសញ្ញាណប័ណ្ណឬលេខទូរស័ព្ទអាចចុះឈ្មោះបានជាមួយគណនីផ្សេងទៀតប្រសិនបើការចុះឈ្មោះមុនត្រូវបានលុបចោលរួចហើយ។

បាគងអាចប្រើបានសម្រាប់ទូរស័ព្ទនិងថេប្លេត (Android និង IOS) និងកម្មវិធីលើកុំព្យូទ័រ។

យើងអាចស្នើសុំការបញ្ចូលប្រាក់ពីមិត្តភក្តិ ក្រុមគ្រួសារ ធនាគារនិងគណនីផ្សេងៗបានដោយការស្គេន QR code និងលេខទូរស័ព្ទ។

អ្នកនៅតែអាចធ្វើការផ្ទេរប្រាក់ឬប្រើសេវាកម្មផ្សេងៗរបស់ធនាគារបានធម្មតា។

សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃរបស់បាគងគឺមិនមានចំនួនកំណត់ទេ។ រីឯទំហំទឹកប្រាក់ប្រតិបត្តិការនិងកម្រៃសរុបនៃប្រតិបត្តិការប្រចាំថ្ងៃត្រូវបានកំណត់ដោយធនាគារនីមួយៗ។សូមធ្វើការទាក់ទងជាមួយធនាគារជាដៃគូរបស់អ្នកដើម្បីកំណត់ស្តង់ដាបុគ្គល។

លោកអ្នកមិនចាំបាច់ប្រើសេវាធនាគារតាមទូរស័ព្ទដៃទេ ប៉ុន្តែសេវាធនាគារតាមទូរស័ព្ទដៃនោះអាចជួយសម្រួលអ្នកក្នុងសេវាប្រតិបត្តិការធនាគារនិងហិរញ្ញវត្ថុនិងអាចបញ្ចូលលុយចូលក្នុងគណនីធនាគាររបស់អ្នកតាមប្រព័ន្ធបាគង។

អ្នកនឹងត្រូវលុបចោលគណនីចាស់ដែលបានចុះឈ្មោះជាមួយប្រព័ន្ធបាគង ហើយប្រសិនបើអ្នកចង់ចុះឈ្មោះជាមួយគណនីថ្មី នោះនឹងអាចធ្វើបានតាមរយៈសេវារបស់យើង ដែលអ្នកអាចស្នើសុំផ្ទេរប្រាក់ពីគណនីមុនមកគណនីថ្មី។ សូមទាក់ទងធនាគារជាដៃគូររបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។

លោកអ្នកអាចស្នើរទឹកប្រាក់មកវិញបាននៅសាខាធនាគារដែលបានចុះឈ្មោះ។ សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់បុគ្គលិកធនាគារផ្ទាល់។

ទំនាក់ទំនង

សំណួរ ឬមតិផ្សេងៗ

អាស័យដ្ឋានអ៊ីម៉េល៖ info@bakong.nbc.org.kh
លេខទូរស័ព្ទ៖ +៨៥៥ ២៣ ៧២២ ៥៦៣ +៨៥៥ ២៣ ៧២២ ២២១
ការិយាល័យកណ្តាលរបស់យើង៖ ផ្ទះលេខ ៨៨ ផ្លូវ ១០២ កែងផ្លូវ ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា

Scroll down